ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ​ជូននិស្សិតវិទ្យាស្ថាន វ៉ាន់ដា ជិត៥ពាន់នាក់

FN ៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​វិទ្យាស្ថាន​វ៉ាន់ដា សរុបជិត៥ពាន់នាក់។ ពិធីនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចពិតជារីករាយដែលបានអញ្ជើញចែក​សញ្ញា​បត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដាជាថ្មីម្តងទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់វិទ្យាស្ថានវ៉ាន់ដា ដែលបានរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានយកចិត្តទុកដាក់ទិវាសិទ្ធិនារី តែការតែងតាំងនារីក្នុងមុខតំណែងនានាបែរជាមិនសូវមាន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ ដ្បិតបង្កការលំបាកសម្រាប់កម្ពុជា តែក៏បានបង្កកាលានុវត្តន៍ភាពផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាកលវិទ្យាល័យមកពីចក្រភពអង់គ្លេស អាចនឹងបើកនៅកម្ពុជានាពេលខាងមុខ។ សម្តេចតេជោ ហ៊ុន សែន សម្តែងការរីករាយ និងកោតសរសើរជាមួយឪពុកម្តាយ និងគ្រួសាររបស់និស្សិត​ទាំងអស់ ដែលបានចូលរួមគាំទ្រឱ្យកូនសិក្សារហូតចប់ការសិក្សាដោយជោគជ័យ។ សម្តេចតេជោ … Continue reading ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ​ជូននិស្សិតវិទ្យាស្ថាន វ៉ាន់ដា ជិត៥ពាន់នាក់